រាត្រីសប្បុរសមធ៌ខួបកំណើតម៉ាមី


ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលនឹងចូលរួមក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់អង្គការ ប៉េ អេស អឺ ដើម្បីអបអរសាទរថ្ងៃពិសេស ខួប៨១ឆ្នាំរបស់លោកស្រី ម៉ារី ហ្វ្រង់ដេប៉ាលីយែរ (សហស្ថាបនិកានៃអង្គការ ប៉េ អេស អឺ)។ កម្មវិធីនេះប្រារព្ធឡើងគឺដើម្បីសិស្សានុសិស្ស ដោយ១០០% នៃថវិកាទទួលបានពីការលក់សំបុត្រនឹងត្រូវដាក់ចូលទៅក្នុងមូលនិធិនៃយុទ្ធការរបស់អង្គការ ប៉េ អេស អឺ

ជួបៗគ្នានាថ្ងៃដ៏ពិសេសក្នុងបរិវេណមណ្ឌលទាំងអស់គ្នាដើម្បីចូលរួមចែករំលែកនូវក្ដីស្រលាញ់ និងបរិយាកាសដ៏រីករាយ នៅថ្ងៃទី ១៦ ខែកញ្ញា ចាប់ផ្ដើមពីម៉ោង៥ល្ងាច រួមមាន ការប្រគំតន្ដ្រី និងភោជនាហារ សប្បុរសធម៌ និងការចាប់រង្វាន់។ មណ្ឌលនឹងបើកទ្វារជូនមហាជនចូលទស្សនាដោយសេរីចាប់ពីម៉ោង ៨ព្រឹក ដល់ ៣ល្ងាច។

កុំភ្លេចណាជួបគ្នា ថ្ងៃទី ១៦ ខែកញ្ញា ចាប់ផ្ដើមពីម៉ោង៥ល្ងាច ដើម្បីទទួលយកកាដូជាច្រើនពី
ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី។

We are Here to Help