ពិធីអបអរសាទរខួប ៣ឆ្នាំនៃដំណើរលក់លេខពិសេសផ្ទាល់ខ្លួន


ក្រុមហ៊ុន លី ហួរ អ៊ិន​សួ​រេ​ន លី ហួរ លី​ស៊ី​ង និង លី ហួរ វេរ​លុយ បាន​ចូលរួម​ក្នុង​កម្មវិធី «​អបអរសាទរ​ខួប​៣​ឆ្នាំ លេខ​ពិសេស​ផ្ទាល់ខ្លួន​» នៅ​ថ្ងៃទី​ ៧ ខែមីនា ឆ្នាំ​ ២០២៣ នា​សួនច្បារ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ ដែល​រៀបចំឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែលមាន​អ្នកចូលរួម​និង​ទស្សនា​ច្រើន​កុះករ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា រយៈពេល​៣​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣​ហើយ​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​អាច​ជ្រើស​លេខ​ចុះបញ្ជី​ពិសេស​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត សម្រាប់​ចុះបញ្ជី​បំពាក់​លើ​រថយន្ត​របស់​ខ្លួន ដែល​ស្ថិតនៅ​ក្នុងទិសដៅ​កំណែទម្រង់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ក្នុង​ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​តម្លាភាព ប្រសិទ្ធិភាព និង​គណនេយ្យភាព​។​

​ក្រុមហ៊ុន លី ហួរ អ៊ិន​សួ​រេ​ន លី ហួរ លី​ស៊ី​ង និង លី ហួរ វេរ​លុយ បាន​ចូលរួម​គាំទ្រ​ក្នុង​កម្មវិធី​នេះ​ជាមួយនឹង​បណ្តា​ក្រុមហ៊ុន​ផ្សេងទៀត ដោយ​ក្រុមហ៊ុន​របស់​យើង​បានរៀបចំ​ស្តង់​ពិ​ព័ណ៌​ធំ​ទូលាយ រចនា​តុបតែង​មាន​ភាព​ទាក់ទាញ និង​មាន​តាំង​បង្ហាញ​រថយន្ត​ប្រណិត​សម័យ​ដើម​ដ៏​ស្រស់ស្អាត​ដើម្បីឱ្យ​ភ្ញៀវ ទស្សនា​និង​ថតរូប​លេង​កម្សាន្ត​។ ក្នុង​រយៈពេល​២​ថ្ងៃនេះ​យើង​ទទួលបាន​អ្នកទស្សនា និង​គាំទ្រ​ច្រើន​កុះករ នៅ​ស្តង់​របស់​ក្រុមហ៊ុន​យើង ព្រមទាំង​ទទួលបាន​រង្វាន់​កាដូ​អនុស្សាវរីយ៍​ពី​ក្រុមហ៊ុន​ទាំង​៣​ជាច្រើន​សន្ធឹកសន្ធាប់​។ ក្នុង​កម្មវិធី​នេះ​ផងដែរ ក៏មាន​ការប្រគំ​តន្ត្រី​ខ្នាត​ធំ​ដែលមាន​ការចូលរួម​ពី​តារា​ល្បីៗ ផងដែរ​។

​សូមបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ អ៊ិន​សួ​រេ​ន គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ធានារ៉ាប់រង​លើ​ទ្រព្យសម្បត្តិ ធានារ៉ាប់រង​ផ្នែក​វិស្វកម្ម ធានារ៉ាប់រង​លើ​យានយន្ត ធានារ៉ាប់រង​លើ​អត្ថប្រយោជន៍​និយោជិត និង​ធានារ៉ាប់រង​ផ្សេងៗ​ទៀត​។ ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​កម្មបង់​រំលស់​រថយន្ត ម៉ូតូ ទូទាំង​២៥​រាជធានី​-​ខេត្ត និង​សេវាកម្ម Lease-back ដោយ លី ហួរ លី​ស៊ី​ង គឺជា​ក្រុមហ៊ុន​បង់​រំលស់​ឈានមុខ​គេ​នៅ​កម្ពុជា​។ ក្រុមហ៊ុន លី ហួរ វេរ​លុយ គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​កម្មបង់​ទឹក ភ្លើង សំរាម បង់ក​ម្ចី ដក​-​ដាក់​ប្រាក់​ពី​គ្រប់​ធនាគារ​ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្កេ​ន​ទូទាត់​ប្រាក់​តាម Ly Hour App​ទូទាត់​វិក្កយបត្រ​វេរ​លុយ​ទៅក្នុង​និង​ក្រៅប្រទេស​បង់ថ្លៃ​សេវា​ផ្លូវ​ល្បឿន​លឿន​បញ្ចូល​លុយ​ទូរស័ព្ទ​និង​ដេញថ្លៃ​ផ្លាកលេខ​ជាមួយ គណនី Ly Hour App៕

We are Here to Help