អំពីក្រុមហ៊ុន

ក្នុងជីវភាពប្រចាំថ្ងៃប្រជាជនកម្ពុជាតែងតែត្រូវការធ្វើដំណើរតាមមធ្យោបាយផ្សេងៗពិសេសរថយន្ត និងម៉ូតូដើម្បីធ្វើដំណើរទៅធ្វើការ សាលារៀន ប្រកបរបរនានា និងដឹកជញ្ជូនផ្សេងៗ។ដោយមើលឃើញពីស្ថេរភាពនិងការអភិវឌ្ឍនៃសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមានសន្ទុះកើនឡើងយ៉ាងខ្លាំងព្រមទាំងការសិក្សាហិរញ្ញវត្ថុ ហើយផ្តល់ជូននូវសេវាកម្មបង់រំលស់រថយន្ត និងម៉ូតូដ៏ធំប្រចាំប្រទេសកម្ពុជា។

 

ការបង្កើតនូវក្រុមហ៊ុននេះមិនត្រឹមតែជាផ្នែកមួយសម្រាលបន្ទុកនៃសេដ្ឋកិច្ចជាតិតាមរយៈការផ្តល់នូវឱកាសការងារសម្រាប់ប្រជាជននោះទេយើងក៏បានជួយរួមចំណែកក្នុងការបំពេញក្តីស្រមៃជូនបងប្អូនប្រជាពលរដ្ឋអោយទទួលបាននូវយានយន្តប្រើប្រាស់តាមតម្រូវការដែលខ្លួនស្រលាញ់ទៀតផង។ ការឈានជើងមកដល់ចំនុចនេះហើយទទួលបានជោគជ័យតាមគម្រោងដែលបានគ្រោងទុកសម្រាប់អាជីវកម្មមួយនេះគឺមិនមែនជារឿងចៃដន្យនោះទេ គ្រប់យ៉ាងអាស្រ័យមកពីការរួមចំណែកពីភាគទុនិក ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុនបានបំពេញនូវ សេចក្តីសុចរិតទាំងសម្រាប់ក្រុមហ៊ុន និងអតិថិជន ក្នុងភាពជាអ្នកដឹកនាំ កិច្ចសហការគ្នាយ៉ាងស្អិតរមួត ជាពិសេសគឺភាពទំនួលខុសត្រូវជារួមទើបយើងអាចមានថ្ងៃនេះ ហើយនឹងបន្តស្វែងរកភាពជោគជ័យបន្ថែមទៀតនាពេលអនាគត។

 

ជាចុងក្រោយខ្ញុំសូមសម្តែងការអគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ភាគទុនិក បុគ្គលិកគ្រប់ជាន់ថ្នាក់ ជាពិសេសសូមសម្តែងនូវការអរគុណជូនចំពោះអតិថិជនទាំងអស់នៃក្រុមហ៊ុន លី ហួរ លីសុីង ភីអិលសុី ដែលផ្តល់ការជឿជាក់ជ្រើសរើសប្រើប្រាស់សេវាកម្មក្រុមហ៊ុនយើងខ្ញុំ។សូមទទួលបាននូសេក្តីសុខ ជោជ័យទាំងក្នុងអាជីពប្រចាំថ្ងៃ។ សូមអរគុណ!

 

ទស្សនវិស័យ

 

ទស្សនវិស័យរបស់ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី គឺជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុឈានមុខគេក្នុងការផ្តល់សេវាកម្មភតិសន្យាហិរញ្ញាវត្ថុរថយន្ត ម៉ូតូ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

 

បេសកកម្ម

 

បេសកកម្មរបស់យើងគឺផ្តល់សេវាកម្មភតិសន្យាជូនដល់បុគ្គល  និង ក្រុមហ៊ុនជាមួយនឹមធ្យោបាយ ឬធនធានដើម្បីគ្រប់គ្រងប្រភពហិរញ្ញវត្ថុរបស់គេឱ្យមានប្រសិទ្ធភាព  និងដើម្បីធ្វើឱ្យជីវភាពរបស់ពួកគេកាន់តែប្រសើរឡើង។ ដើម្បីសម្រេចគោលដៅនេះ យើងត្រូវធានានូវអត្ថប្រយោជន៍ដែលមាននិរន្តរភាពជូនដល់ម្ចាស់ភាគហ៊ុន បុគ្គលិករបស់យើង និងសហគមន៍ទាំងមូល។  យើងនឹងបម្រើតាមគោលការណ៍សីលធម៌ខ្ពស់បំផុត គ្រប់ពេលវេលា ដោយគោរពសង្គម ច្បាប់ និងបរិស្ថាន។

 

គុណតម្លៃស្នូល

 

  • សេចក្តីសុចរិក ៖ អនុវត្តត្រឹមត្រូវ និងស្មោះត្រង់
  • ភាពជាអ្នកដឹកនាំ៖ ភាពជាអ្នកដឹកនាំទាំងអស់គ្នា

  • សហប្រតិបត្តិការ៖ គោលដៅរួម
  • ការទទួលខុសត្រូវ៖​ ខ្ញុំធ្វើខ្ញុំទទួលខុសត្រូវ
  • អតិថិជនជាធំ៖ សេវាល្អឥតខ្ចោះ

 

យើងនៅទីនេះដើម្បីជួយលោកអ្នក